
វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (#Canker)
ធាតុផ្សំ៖ កំបោរសំរាប់ស៊ីម្លូ និងទឹកធម្មតា ៥លីត្រ។
វិធីធ្វើ និងប្រើប្រាស់៖ កំបោរមួយស្លាបព្រាបាយ លាយទឹក៥លីត្រ ។ រក្សាទុកមួយយប់ អោយត្រជាក់ ច្រោះឬត្រងដោយក្រណាត់ស្បៃហើយយកទៅបាញ់លើដើមក្រូចអោយសព្វ លើដើម និងស្លឹក និងបាញ់លើដីជុំវិញគល់ក្រូចផងដែរ។(បីថ្ងៃបាញ់ម្ដង)។ វាអាចប្រើបាន ចំពោះដំណាំម្ទេសដែលរលួយផ្លែ ស្អុយផ្លែ គឺមានប្រសិទ្ធភាពដូចគ្នា។